ពិតជាខ្លាំងមែនទីតាំង ល្បែងស៊ីសងក្នុងសង្កាត់តាខ្មៅ បើកលេងបាន យ៉ាងរលូនមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានបង្ក្រាប ឬមួយខ្លាចបាត់បង់ផលប្រយោជន៍ - wwww.khehaktomporrasmeikohthomtv.com.kh
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.khehaktomporrasmeikohthomtv.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភទ ... ចាងហ្វាងការផ្សាយ:ទំនាក់ទំនងលេខទូរស័ព្ទ :017719226 - 093398756 - 0714359994 - ភូមិសំប៉ាន ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល

Breaking

Post Top Ad

Your Ad Spot

ពិតជាខ្លាំងមែនទីតាំង ល្បែងស៊ីសងក្នុងសង្កាត់តាខ្មៅ បើកលេងបាន យ៉ាងរលូនមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានបង្ក្រាប ឬមួយខ្លាចបាត់បង់ផលប្រយោជន៍



(កណ្តាល)៖)ពិតជាខ្លាំងមែនម្ចាស់ ទីតាំងល្បែងសុីសងឆ្នោតឡូតូខុសច្បាប់ មួយកន្លែងស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងក្រុងតាខ្មៅខេត្តកណ្តាលលេងទាំងថ្ងៃទាំងយប់ មិនញញើតនិងច្បាប់ប្រហែលជាមានខ្នងបង្អែកធំហើយមើលទៅទើប.អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប ។ 
ប្រជាពលរដ្ឋនិងមហាជនដែលរស់នៅក្នុងសង្កាត់តាខ្មៅក្រុងតាខ្មៅកំពុងរិះគន់យ៉ាងខ្លាំទៅលើមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានជាពិសេសលោកវរសេនីយ៍ឯកយីវណ្ណដា អធិការនគរបាលក្រុងតាខ្មៅបែរជាមិនបង្ក្រាបល្បែងសុីសងឆ្នោតឡូតូមួយកន្លែងនេះឬមួយលោកវរសេនីឯកយីវណ្ណដា អធិការនគរបាលក្រុងតាខ្មៅចាត់ទុក្ខអនុសាសន៍របស់សម្តេចបវរធិបតីហ៊ុនម៉ាណែតប្រមុខរាជរដ្ឋាភិបាលកម្ពុជាសាបដួចទឹកទន្លេទៅហើយទើបមិនបង្ក្រាបល្បែងសុីសងក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។ 

គួររំលឹកកន្លងទៅថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពជាដឹកនាំដោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានដាក់បទបញ្ជា ឱ្យបញ្ឈប់អាជីវកម្មល្បែងស៊ីសងឆ្នោតឡូតូទាំងអស់ទោះមានច្បាប់ឬក៏មិនមានច្បាប់ទូទាំងប្រទេស។
ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងឆ្នោតឡូតូទាំងយប់ទាំងថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះ។

ប្រជាពលរដ្ឋរស់នៅសង្កាត់តាខ្មៅក្រុងតាខ្មៅសូមសំណូមពរដល់ឯកឧត្តមគង់សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិង ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល គួរតែយកចិត្តទុកដាក់ចាត់កម្លាំងជំនាញនៃស្នងការចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងទាន!ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា រក្សាសន្តិសុខ សុខវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងសុីទាំងនេះ ព្រោះថាល្បែងស៊ីសងជាដើមចមបង្កើតបទល្មើស អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។





No comments:

Post a Comment

Pages