សម្តេចធីបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេច កំណត់គោលការណ៍គ្រប់គ្រង និងការធ្វើអាជីវកម្មធនធានខ្សាច់ ដោយប្រគល់ភារកិច្ចឱ្យក្រសួងរ៉ែ ជាអ្នកចេញអាជ្ញាបណ្ណ និងទទួលខុសត្រូវគ្រប់បែបយ៉ាង លើការធ្វើអាជីវកម្មខ្សាច់គ្រប់ប្រភេទ - wwww.khehaktomporrasmeikohthomtv.com.kh
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.khehaktomporrasmeikohthomtv.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភទ ... ចាងហ្វាងការផ្សាយ:ទំនាក់ទំនងលេខទូរស័ព្ទ :017719226 - 093398756 - 0714359994 - ភូមិសំប៉ាន ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល

Breaking

Post Top Ad

Your Ad Spot

សម្តេចធីបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេច កំណត់គោលការណ៍គ្រប់គ្រង និងការធ្វើអាជីវកម្មធនធានខ្សាច់ ដោយប្រគល់ភារកិច្ចឱ្យក្រសួងរ៉ែ ជាអ្នកចេញអាជ្ញាបណ្ណ និងទទួលខុសត្រូវគ្រប់បែបយ៉ាង លើការធ្វើអាជីវកម្មខ្សាច់គ្រប់ប្រភេទ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចកំណត់គោលការណ៍គ្រប់គ្រង និងការធ្វើអាជីវកម្មធនធានខ្សាច់។

បើតាមសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ច ជូនក្រសួងរ៉ែ និងថាមពល ជាអ្នកចេញអាជ្ញាបណ្ណ និងទទួលខុសត្រូវ គ្រប់បែបយ៉ាងលើការធ្វើអាជីវកម្មខ្សាច់គ្រប់ប្រភេទ ដោយគិតចាប់ពីពេលដាក់ពាក្យស្នើសុំរហូតដល់ការ ចេញអាជ្ញាបណ្ណ ហើយរាល់អាជ្ញាបណ្ណទាំងអស់ ក្រសួងរ៉ែ និងថាមពលត្រូវចម្លងជូនក្រសួង ស្ថាប័នពាក់ព័ន្ធ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ដោយសហការជាមួយក្រសួងរ៉ែ និងថាមពល ត្រូវកំណត់តំបន់ ធនធានខ្សាច់ជា ៣(បី)តំបន់ ដោយផ្អែកលើលទ្ធផលនៃការសិក្សាលើជលវិទ្យានិងជលគតិ ដូចខាងក្រោម៖

១- តំបន់ដែលអនុញ្ញាតឱ្យធ្វើអាជីវកម្ម។

២- តំបន់ដែលតម្រូវឱ្យមានការអនុញ្ញាតតាមការស្នើសុំពិសេស។

៣- តំបន់ដែលពុំអនុញ្ញាតឱ្យធ្វើអាជីវកម្ម។

តំបន់ទាំង៣ (បី) ខាងលើត្រូវមាននិយាមការឱ្យបានច្បាស់លាស់។

សម្រាប់ក្រសួងបរិស្ថានវិញ ត្រូវធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយមានការចូលរួមពីក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងធនធានទឹក និងឧតុនិយម។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ត្រូវធ្វើឡើងដោយគោរពតាមបទដ្ឋានបច្ចេកទេស និងត្រូវកំណត់ រយៈពេលអតិបរមានៃការផ្តល់សេវា និងតម្លៃសេវាឱ្យបានសមរម្យ។

អាជ្ញាបណ្ណធ្វើអាជីវកម្មខ្សាច់ ត្រូវមានសុពលភាពកំណត់រយៈពេល២ (ពីរ)ឆ្នាំ និងពុំអនុញ្ញាតឱ្យចេញ អាជ្ញាបណ្ណបណ្តោះអាសន្ន ជាដាច់ខាត។

ក្រសួងរ៉ែ និងថាមពល ត្រូវរៀបចំឱ្យមានយន្តការចែករំលែកព័ត៌មាន និងយន្តការឆ្លើយតបបន្ទាន់ចំពោះ ការរកឃើញការបូមខ្សាច់អនាធិបតេយ្យ ខុសពេលវេលា និងខុសពីការកំណត់ក្នុងអាជ្ញាបណ្ណ។ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ អាចរាយការណ៍អំពីការបូមខ្សាច់ អនាធិបតេយ្យមកក្រសួងរ៉ែ និងថាមពលគ្រប់ពេលវេលា។

គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ អនុវត្តភារកិច្ចរបស់ខ្លួន ក្នុងការត្រួតពិនិត្យនិងតាមដានការ ធ្វើអាជីវកម្មធនធានខ្សាច់។ ក្នុងករណីមានភាពអនាធិបតេយ្យ ឬការបូមខ្សាច់ខុសបច្ចេកទេស គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ផ្តល់អនុសាសន៍ក្នុងសមត្ថកិច្ចរបស់ខ្លួន ដើម្បីក្រសួងរ៉ែ និងថាមពល ចាត់វិធានការជាបន្ទាន់៕


No comments:

Post a Comment

Pages