ឆ្ងាញ់ណាស់ទៅឬ ដីព្រែក ហ្នឹង? បានជាជីក កកាយយកលក់យ៉ាងអនាធិបតេយ្យអញ្ចឹង? តើមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកកោះធំគិតយ៉ាងណាដែរទាន? - wwww.khehaktomporrasmeikohthomtv.com.kh
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.khehaktomporrasmeikohthomtv.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភទ ... ចាងហ្វាងការផ្សាយ:ទំនាក់ទំនងលេខទូរស័ព្ទ :017719226 - 093398756 - 0714359994 - ភូមិសំប៉ាន ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល

Breaking

Post Top Ad

Your Ad Spot

ឆ្ងាញ់ណាស់ទៅឬ ដីព្រែក ហ្នឹង? បានជាជីក កកាយយកលក់យ៉ាងអនាធិបតេយ្យអញ្ចឹង? តើមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកកោះធំគិតយ៉ាងណាដែរទាន?




ខេត្តកណ្តាល ÷ បច្ចុប្បន្នដីព្រែក ត្រូវបានក្លាយទៅជាចំណីដ៏ផ្អែមរបស់ក្រុមឈ្មួញមួយក្តាប់តូច ដែលកំពុងតែមមាញឹកក្នុងការ ប្រកបរបរចិញ្ចឹមជីវិតប្រចាំ ដោយមិនគិតពីផលប៉ះពាល់សម្បត្តិធម្មជាតិរបស់រដ្ឋនរបស់រួម គិតយ៉ាងណាអោយតែខ្លួនមាន ខ្លួនបានតែប៉ុណ្ណោះ។ ជាក់ស្តែងនៅ ថ្ងៃទី៨ ខែមេសាឆ្នាំ២០២៤ មានគ្រឿងចក្រ អេស្កា០១គ្រឿង កំពុងតែធ្វើសកម្មភាពជីកនិងកាយ អាចម៍ដីចេញពីក្នុងព្រែកបែក ភូមិព្រែកតាកេឃុំកោះធំ(ខ)ស្រុកកោះធំ ខេត្តកណ្តាល ដើម្បីលក់យកលុយដាក់ហោរប៉ាវយ៉ាងអនាធិបតេយ្យ ហើយទទួលច្បាប់អនុញ្ញាត ច្បាប់អនុប្រយោគ គតិយុត្ត ពីស្ថាប័នពាក់ព័ន្ធខាងណានោះទេ។

 បើតាមប្រភពប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រែកតាកេបានបង្ហើបឱ្យអង្គភាពរស្មីកោះធំយើងដឹងថាគឺមេភូមិគុណបានឃុបឃិតនិងម្ចាស់គ្រឿងចក្រជីកដីព្រែកលក់ចែកលុយគ្នាចាយ។ ជុំវិញសកម្មភាពការជីកកាយអាចម៍ដី ចេញពីក្នុងព្រែក នៅទីតាំងខាងលើនេះ អង្គភាព រស្មីកោះធំ មិនអាចសុំការបំភ្លឺ ពីលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំបានទេ ដោយពុំមានលេខទំនាក់ទំនង។ ប្រជាពលរដ្ឋមានការងឿងឆ្ងល់ជាខ្លាំងថាតើលោកមេភូមិគុណ អនុញ្ញាតអោយគ្រឿងចក្រជីកកាយដីព្រែក យកមកលក់តាមតែទំនើងចិត្តបានយ៉ាងដូច្នេះ ក្រែង ទន្លេ ស្ទឹង ព្រែក បឹងបួរ សមុទ្រ ។ល។ ជាសម្បត្តិរបស់រដ្ឋ របស់រួម។

 ទោះជាយ៉ាងណាប្រជាពលរដ្ឋ សំណូមពរដល់លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ មេត្តាចាត់កម្លាំងក្រោមឱវាទជួយត្រួតពិនិត្យ ចំពោះការជីកកកាយយកអាចម៍ដីចេញពីក្នុងព្រែក នៅចំណុចទីតាំងខាងលើផងទាន៕ ..







No comments:

Post a Comment

Pages