អាជ្ញាធររាជធានីភ្នំពេញ បញ្ចេញកម្លាំងសមត្ថកិច្ចជាទ្រង់ទ្រាយធំ២ក្រុម ល្បាតតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន និងទប់ស្កាត់ក្រុមបង្កឲ្យមានចលាចលសង្គម - wwww.khehaktomporrasmeikohthomtv.com.kh
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.khehaktomporrasmeikohthomtv.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភទ ... ចាងហ្វាងការផ្សាយ:ទំនាក់ទំនងលេខទូរស័ព្ទ :017719226 - 093398756 - 0714359994 - ភូមិសំប៉ាន ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល

Breaking

Post Top Ad

Your Ad Spot

អាជ្ញាធររាជធានីភ្នំពេញ បញ្ចេញកម្លាំងសមត្ថកិច្ចជាទ្រង់ទ្រាយធំ២ក្រុម ល្បាតតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន និងទប់ស្កាត់ក្រុមបង្កឲ្យមានចលាចលសង្គម

 



(ភ្នំពេញ)៖ ដើម្បីរក្សាបាននៅសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នាថ្ងៃទី១៨ ខែសីហា គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ចែងកម្លាំងសមត្ថកិច្ចជាទ្រង់ទ្រាយធំចំនួន២ក្រុម តាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាមួយការល្បាតចល័តកម្លាំងតាមគោលដៅច្រកចេញ-ចូលរាជធានីភ្នំពេញផងដែរ។

លោក ឃួង ស្រេង កាលពីរសៀលថ្ងៃ១៧ ខែសីហា បានផ្ញើសារជូនបងប្អូនប្រជាពលរដ្ឋនៅភ្នំពេញទាំងអស់ សូមជឿជាក់លើរាជរដ្ឋាភិបាល ដោយអាជ្ញាធរ និងកងកម្លាំងរបស់យើងបានយកអស់កម្លាំងកាយចិត្ត ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ។

ជាក់ស្តែងនៅពេលនេះ កម្លាំងរបស់យើងមួយចំនួនធំ កំពុងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨ ខែសីហា ហើយកម្លាំងរបស់យើងមួយចំនួនទៀត បានយកមកប្រើប្រាស់ក្នុងការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ទៅតាមការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃកម្ពុជា៕










No comments:

Post a Comment

Pages