លៀសជាច្រើនតោនត្រូវបានបង្ក្រាបនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍, - wwww.khehaktomporrasmeikohthomtv.com.kh
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.khehaktomporrasmeikohthomtv.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភទ ... ចាងហ្វាងការផ្សាយ:ទំនាក់ទំនងលេខទូរស័ព្ទ :017719226 - 093398756 - 0714359994 - ភូមិសំប៉ាន ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល

Breaking

Post Top Ad

Your Ad Spot

លៀសជាច្រើនតោនត្រូវបានបង្ក្រាបនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍,

 

ខេត្តកំពង់ឆ្នាំង÷ កាលពីយប់ថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បន្តសកម្មភាពដឹកនាំកម្លាំង ចុះប្រតិបត្តិការបង្ក្រាបបទល្មើសដឹកលៀសជាច្រើនតោន ដែលខុសច្បាប់ដឹកចេញពីខេត្តកំពង់ធំ មកឡើងនៅជើងកំពង់ឆ្នុកទ្រូ ឃីឆ្នុកទ្រូ ស្រុកបរិបូរណ៌..!!


 ក្នុងកិច្ចប្រតិបត្តិការនេះដែរ ឯកឧត្តម សេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនិង លោក វរសេនីយ៍ទោ ប៊ី រស្មីចន្នី មេបញ្ជាការរង បានដឹកនាំកម្លាំង សហការជាមួយ កងពលតូចលេខ៧០ បញ្ជាការដ្ឋានទ័ពពិសេស៩១១ និងយោធភូមិភាគទី៥ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទលៀសរួមគ្នានៅចំណុចផែនេសាទ ក្នុងភូមិសាស្រ្តភូមិឆ្នុកទ្រូ ឃុំឆ្នុទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។


 ក្នុងនោះបានបង្ក្រាប ទូកចំនួន ០៤គ្រឿង រថយន្ត ចំនួន០៤គ្រឿងនិងលៀសចំនួន ១,០៣៨ការ៉ុង ស្មើប្រមាណជាង ៨៣តោន ដែលនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដឹកឆ្លងកាត់តាមភូមិផាត់សណ្ដាយ ចូលមកផែនេសាទ ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។


ដោយមានការសម្របសម្រួល ពីឯកឧត្តម ឯកស៊ុន រស្មីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

 ហើយនៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំកម្លាំង ដឹកលៀសដែលបង្រ្កាបបាន ទៅចាក់លែងចូលក្នុងដែននេសាទវិញទាំងអស់។


 ដោយឡែកទូក និង រថយន្ត ដែលប្រព្រឹត្តបទល្មើស ទាំងនោះត្រូវបានប្រគល់ជូនទៅខាងរដ្ឋបាលជលផល ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីស្ដីពីច្បាប់រដ្ឋបាលជលផល៕











No comments:

Post a Comment

Pages